ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ​ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ លោក លោកស្រីស្នងការរង ទទួលការងារដឹកនាំតាមបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បានលេីកឡេីងពីការ ការអនុវត្តការងារនាពេលកន្លងមក ដំណោះស្រាយ បញ្ហាប្រឈមផ្សេងៗ និងផែនការសម្រាប់អនុវត្តបន្ត ដេីម្បីធ្វេីយ៉ាងណាធានាឲ្យបានសន្តិសុខសុវត្ថិភាព និងផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមស្នងការក៏បានណែនាំដល់លោក លោកស្រីស្នងការរង និងលោកអធិការនគរបាលខណ្ឌទាំង១៤ ឲ្យយកចិត្តទុកដាក់រៀបចំកម្លាំងអន្តរាគមន៍ឲ្យបានល្អ ដេីម្បីត្រៀមជាប្រចាំក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសត្រៀមការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ គណ:ប្រតិភូជាតិ និងអន្តរជាតិ ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានធ្វេីការកោតសរសេីរដល់សមត្ថកិច្ចទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក និងមានមតិយោបល់ណែនាំល្អៗជាច្រេីនដល់អង្គប្រជុំឲ្យយកចិត្តទុកដាក់បន្ថែមទៀតលេីការផ្តល់សេវាសាធារណ: បង្កេីនការល្បាតដេីម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕