តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Hanafi Nafeak បានបង្ហោះប្រាប់ឲ្យដឹងថា បុរសវ័យក្មេងម្នាក់ដែលស្លាប់កាលពី៤ថ្ងៃមុននេះ ស្ថិតនៅក្នុងឃុំ ពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំដែលអ្នកភូមិបានរៀបចំបែបសាសនាឥស្លាម ពេលនេះ បានស្គាល់អត្តសញ្ញាណហើយ តាមពិតគាត់គឺជាជនជាតិហ្វីលីពីន។
ជនរងគ្រោះខាងលើនេះ ត្រូវបានដឹងថា កាន់សាសនាគ្រីសនិងបានកំពុងស្នាក់នៅស្រុកតំបែរដេីម្បីធ្វេីការផ្សព្វផ្សាយសាសនារបស់ខ្លួន។ តែទោះយ៉ាងណា តាមសំដីឪពុកជនរងគ្រោះបានឲ្យដឹងថា គាត់មានគំរោងដេីម្បីគាស់ផ្នូរកូនគាត់ត្រឡប់ទៅស្រុកវិញ។
ចំពោះមូលហេតុ គណនីខាងលើពុំបានដឹងនៅនោះទេ តែគ្រាន់ដឹងថា បុរសជនជាតិហ្វីលីពីនរូបនេះបានស្លាប់នៅក្នុងទឹកស្រះ៕