ភ្នំពេញ ៖ ក្រុមប្រតិកម្មរហ័ស និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យសូមធ្វេីការបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុងចំពោះសារព័ត៌មាន និងផេកមួយចំនួនដែលចុះផ្សាយព័ត៌មានមិនពិត ដោយយករូបភាពចាស់មកផុសដេីម្បីធ្វេីឲ្យប្រជាពលរដ្ឋមានការ
យល់ច្រឡំ ក៏ដូចជាក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច ដែលនាពេលកន្លងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា បានអនុវត្តតាមគោលការណែនាំរបស់រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែចុះដឹកនាំកម្លាំងជាប្រចាំក្នុងការចុះណែនាំអប់រំ និងធ្វេីកិច្ចសន្យាតាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ឲ្យបិទ និងគោរពតាមបទបញ្ជា ៕