នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០វេលាម៉ោង ១០ះ៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសណ្តាប់ធ្នាប់របស់គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានចុះបង្រ្កាបជាក់ស្តែងករណីបើកលេងល្បែងផ្នាល់តាមប្រព័ន្ធអ៊ីធឺណេតនៅចំណុចផ្ទះលេខ ១៤៨C ផ្លូវ១០៥ ក្រុមទី ២ ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៨នាក់
១-ឈ្មោះ យ៉ា មី ភេទស្រី អាយុ ២៣ឆ្នាំមុខមុខរបរ នៅផ្ទះមានទីលំនៅ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា រាជធានីភ្នំពេញ
(អ្នកលេង)
២-ឈ្មោះ សុខ សូរិយា ភេទស្រី អាយុ២១ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅ សង្កាត់អូរឫស្សីកែវ៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ (អ្នកលេង)
៣-ឈ្មោះ ប៉ែក មករា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ(អ្នកលេង)
៤-ឈ្មោះ ពិន ស៊្រី ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាក មានទីលំនៅ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (អ្នកលេង)
៥-ឈ្មោះ សុខ នី ភេទ ប្រុស អាយុ៤៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (អ្នកលេង)
៦-ឈ្មោះ ចាន់ វិចិត្រ្ត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌ ឫស្សីកែវ (អ្នកលេង)
៧-ឈ្មោះ ហីុម នីតា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ
៨-ឈ្មោះ ផាត់ រតនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ
និងដកហូតនូវសម្ភារៈបាន នូវ ម៉ូនីតទ័រ ចំនួន ១៩ គ្រឿង កុំព្យូទ័រចំនួន ១៩ គ្រឿង
ជនសង្ស័យទាំង៨ នាក់ កម្លាំងនគរបាល ប៉ុស្តិ៍ ខណ្ឌ កំពុងធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។