ក្រោមការផ្តូចផ្តើមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ និងទទួលបានបានការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគារស្តង់ដាថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាននឹងកំពុងដំណេីរការសាងសង់យ៉ាងរលូន ដោយផ្តោតសំខាន់ទៅលេីគុណភាពសំណង់ និង ជាសុវត្ថិភាពក្រុមការងារសាងសង់ ។
អគារស្តង់ដារថ្មីនេះ គម្រោងនឹងសាងសង់ឲ្យបានរួចរាល់ និងដាក់ឲ្យប្រើប្រាស់នៅបំណាច់ឆ្នាំ២០២៣ ដើម្បីសម្រួលក្នុងការបម្រើការងារដល់មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបម្រើសាវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ។