កាលវេលាម៉ោងប្រមាណ ២ រំលងអាធ្រាត ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលទាំងយប់ ដោយចោរមួយក្រុម បានធ្វើសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងបុរីមួយកន្លែង ក្នុងបំណងយកម៉ូតូ ខណៈពេលដែលម្ចាស់ផ្ទះកំពុងដេកលក់ស្កប់ស្កល់ទៅហើយ។ ប៉ុន្តែ សំណាងល្អ ចេះបានអ្នកជិតខាងផឹកស៊ីនៅលើដំបូលបានដឹង និងស្រែកឆោឡោឡើង ធ្វើឲ្យពួកចោររត់ចែកជើងគ្នាតែម្តង។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Oun Sey ជាម្ចាស់ផ្ទះរងគ្រោះបានបង្ហោះឲ្យដឹងថា៖ «សំណាងណាស់លោកអើយចោរ ចូលគាស់ផ្ទះទាំងយប់ តែមិនបាត់បង់អ្វីទេ អរគុណណាស់អ្នកជិតខាង កុំបានអ្នកជិតខាងទេ កុំអីអស់រលីងហើយ ម៉ូតូ ២គ្រឿងអត់ចាក់សោរទាំងពីរ គាស់ម៉ោង២យប់» ៕