សាហាវមែន! ចាញ់ល្បែង មកផ្ទះទាមទារយកគ្រឿងអលង្ការ តែកូនស្រីមិនឲ្យវ៉ៃឡើងសន្លប់ ប៉ូលីសហៅទៅអប់រំ ប្រហែលដឹងខ្លួនខុសធ្ងន់ មកផ្ទះវិញដុតខ្លួនលើផ្ទះឆេះម៉ត់

បុរសម្នាក់បានស្លាប់ក្នុងភ្នក់ភ្លើងឡើងខ្លោចគួរឲ្យរន្ធត់ បន្ទាប់ពីយកសាំងដុតខ្លួនឯង និងព្រមទាំងបំផ្លាញទាំងផ្ទះទៅជាមួយគ្នា បន្ទាប់ពីចាញ់ល្បែងអស់របស់ទ្រព្យ ហើយមកផ្ទះទាមទារយកគ្រឿងអលង្ការទៅលក់ តែកូនស្រីមិនឲ្យ ខឹងវ៉ៃឡើងសន្លប់ចូលពេទ្យ។

ហេតុការណ៍ដ៏សាហាវ និងបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៧​ ខែកក្កដា ឆ្នាំ២០២០​ នៅក្នុងភូមិត្រពាំងយោង ឃុំពារៀម​ស្រុកបាទី​ខេត្តតាកែវ​។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ បុរសញៀនល្បែងខាងលើដែលមានឈ្មោះ ហេង ហួត​ អាយុជាង ៥០ឆ្នាំ មុខរបរមេជាងសំណង់ បានទៅលេងល្បែងស៊ីសង (ប៊ូល) នៅក្នុងភូមិត្រពាំងត្រយឹង​ពេលចាញ់អស់លុយក៏យកម៉ូតូរបស់កូនស្រីទៅបញ្ចាំ​។ ក្រោយពីលេងចប់ បុរសរូបនេះក៏ទៅផ្ទះវិញ​ហេីយបានគំរាមកូនយកខ្សែដៃខ្សែក យកទៅលក់ ដេីម្បីដោះដូរយកម៉ូតូមកវិញ ប៉ុន្តែកូនស្រីមិនព្រមឲ្យនោះ ក៏កេីតការក្តៅក្រហាយវាយកូនស្រីរហូតសន្លប់ស្តូកស្តឹង ត្រូវបានបងប្អូនយកទៅមន្ទីរពេទ្យបង្អែកស្រុកបាទីភ្លាមៗ។

ប្រភពបន្តថា បន្ទាប់នាំខ្លួនយកទៅសួរនាំ និងធ្វេីការអប់រំហេីយ សមត្ថកិច្ចបានអនុញ្ញាតឲ្យមកផ្ទះវិញ។ ប៉ុន្តែ នៅពេលមកដល់ផ្ទះវិញ ប្រហែលតូចចិត្តខ្លួនឯងខ្លាំងពេក មិនណាធ្វើរឿងបែបនេះមកលើកូន បុរសរូបនេះក៏បានទិញសាំងមកដុតខ្លួនឯងនៅលេីផ្ទះ បណ្តាលឲ្យឆេះស្លាប់ឡើងខ្នោចតែម្តង៕