ធ្ងន់កហើយ! ពេលនេះ ឧត្ដមសេនីយ៍ឯក​ស ថេត​បានបញ្ជា​ឲ្យបេីកការស្រាវជ្រាវនាំខ្លូនស្រីស្រស់រូបនេះ បន្ទាប់ពីបង្ហោះរូបដ៏សិចស៊ីជ្រុលហួសបញ្ចេញ….

ស្រីស្រស់អ្នកលក់ផលិតផលអនឡាញម្នាក់ បានបង្កឲ្យមហាជនរិះគន់យ៉ាងខ្លាំង បន្ទាប់ស្រ្តីរូបនេះបាន Live វីដេអូ បង្ហាញ​សម្រស់​​ដើមទ្រូងដ៏ធំ​ត្រលក់​ទ្រលន់របស់ខ្លួន សឹងតែឲ្យគេមើលយ៉ាងចំហរ​ ដោយពុំខ្វល់ពីសេចក្តីថ្លៃថ្នូរ ក្នុងនាមជាស្រ្តីភេទសូម្បីសោះឡើយ

យ៉ាងណាមិញ ក្រោយរូបភាពនេះត្រូវបានចរាចរយ៉ាងផុសផល ថ្នាក់ដឹកនាំ ក្នុងនោះឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ស ថេត​អគ្គស្នងការរងនគរបាលជាតិ​និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាឲ្យបើកការស្រាវជ្រាវរកមុខស្រ្តីសិចស៊ីហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តយស​និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ។

នេះបើតាមទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ បានធ្វើការបង្ហោះឲ្យដឹងថា៖ «ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​ ជា​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានអោយដឹងនៅមុននេះបន្តិចថា​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ បានកំ

ពុង​បញ្ជា​អោយ​ ការិយាល័យ​ជំនាញ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បេីកការស្រាវជ្រាវដេីម្បី​នាំខ្លូន​ម្ចាស់​គណនី​ ហ្វេសប៊ុក​ ឈ្មោះ​ Saran Narita ដែល​បានបង្ហោះ​រូបវីដេ​អូ សិចស៊ី​ ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ កិត្តិយស​ និង​

សេចក្ដី​ថ្លៃថ្នូរ​ របស់​ស្ត្រី​ខ្មែរ​ ។ ជា​ពិសេស​បំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដែលមិនអនុញ្ញាតអោយ អ្នកលក់តាមអនឡាញឡាយលក់ផលិតផលរបស់ខ្លួន​បញ្ចេញ​ភាព​

សិចស៊ី​ហួសហេតុ​នោះទេ​។ សង្ឃឹមថា​ ព្រាយ​ ហ្វេសប៊ុក​ ទេីបនឹងរះនេះ​នឹងបានចូលមកវាស់កំពស់​ឆាប់​ៗមិនខាន​។» ៕