មិនធម្មតា! បញ្ចេញឲ្យឃើញច្បាស់ប៉ុណ្ណឹងហើយ នៅថាអត់ខុសទៀត និងមិនសុំទោសដាច់ខាត ចាំមើលតើឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អាចចាត់ការលើស្រីស្រស់នេះបានទេ?

ស្រីស្អាតម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Saran Narita បានកំពុងបង្កការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែស្រីស្រស់រូបនេះ បានបង្ហោះរូបភាព និងក៏ដូចវីដេអូផ្សព្វផ្សាយលក់ឡេ លក់ម្សៅលាបមុខ ដោយបានបង្ហាញភាពស៊ិចស៊ីរបស់ខ្លួនដ៏ជ្រុលហួស មិនខ្វល់ពីសេចក្តីថ្លៃថ្នូរក្នុងនាមជាស្រ្តីភេទ ដែលគេមើលឃើញថាមិនខុសអ្វីពី ថៃ ស្រីនាង ឡើយ។

ទាក់ទងនឹងរឿងនេះផងដែរ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ តាមរយៈទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ ក៏បានធ្វើការបង្ហោះឲ្យដឹងថា៖ «ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅមុននេះបន្តិចថា ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក បានកំពុងបញ្ជា អោយការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បេីកការស្រាវជ្រាវដេីម្បីនាំខ្លូនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Saran Narita ដែល បានបង្ហោះ រូបវីដេ អូ សិចស៊ី ហួសហេតុ ធ្វើ ឲ្យ ប៉ះពាល់ ដល់ កិត្តិយស និង សេចក្ដី ថ្លៃថ្នូរ របស់ ស្ត្រី ខ្មែរ ។ ជា ពិសេស បំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតអោយ អ្នកលក់តាមអនឡាញឡាយលក់ផលិតផលរបស់ខ្លួន បញ្ចេញភាពសិចស៊ី ហួសហេតុ នោះទេ ។ សង្ឃឹមថា ព្រាយហ្វេសប៊ុក ទេីបនឹងរះនេះ នឹងបានចូលមកវាស់កំពស់ ឆាប់ ៗមិនខាន ។»

ទោះយ៉ាងណា ស្រីស្រស់រូបនេះ ហាក់មិនខ្លាចញញើតនឹងចំណាត់ការផ្លូវច្បាប់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត ឡើយ និងសូម្បីឆ្លើយតបឌឺទៅកាន់លោក ផែង វណ្ណៈ ភ្លាមៗយ៉ាងឡូយថា៖ «ស្វាគមន៌ ដោយក្តី រីករាយ នៅ បូរីបេង ហួត បឹងស្នោ លោក @ផែង វណ្ណះ 087 400000. ពត៌មានបន្ថែម. ឣត់ Sexy ទេ ពូ. ពូ ខុស ហេីយ. ពូនិងលួច មេីល messenger ខ្ញុំមង បានថា sexy គាត់ច្រលំមាត់»។

លើសពីនេះ ស្រីស្រស់រូបនេះ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា «មិនលប់ post ទេ. មិន សុំទោស ទៀត ឣត់ បាន ធ្វេី ខុស.ផុស ថែម 😍 មិនខុសផង.
ឈប់ច្រណែន គេទៅ មនុស្ស ឣាក្រក់ឣេីយ. 😀» ។

ក្រោយឃើញថា ខ្លួនខុសហើយមិនទទួលស្គាល់​ហើយថែមទាំងឌឺបែបនេះ គណនីមួយឈ្មោះ Nich Sv ក៏បានដាក់ឲ្យបែបនេះថា៖ «ខ្ញុំនៅចាំថា កាលពីមុនបងក៏ធ្លាប់បង្ហោះវីដេអូ បង្ហាញក្បាលនីនីរបស់ខ្លួនដែរ តាមពិតគេគួរតែចាត់វិធានការចំពោះបងយូរហើយ។ ខ្ញុំបារម្ភខ្លាចថា បើបងនៅតែមិនកែខ្លួន មិនយល់ពីកំហុសខ្លួន ហើយនៅតែផ្គើននឹងច្បាប់ ទោះបីបងមានក្រយ៉ៅម៉ែឪព្រះយូឡាយ រឺមានប្រជ្រុយស្នេហ៍ដុះពេញជុំជិតកន្លែងសំខាន់ទៀត ក៏បងមិនអាចចៀសផុតពីការទទួលទោសឡើយ ដូចជាករណីអ្នកមីងថៃស្រីនាងជាដើម។ ចុងក្រោយ គឺមានតែត្រូវរើផ្ទះទៅនៅជាមួយស៊ុនអ៊ូខុង នៅឯព្រៃស។» ៕