នារីម្នាក់ដែលធ្លាប់តែមានរូបឆោមស្រស់ស្អាតខ្លាំង ឥឡូវនេះ នាងបានធ្លាក់ខ្លួនស្ថិតក្នុងសភាពជាមនុស្សកំពុងបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយបានចាកចេញពីផ្ទះធ្លាយរហូតទៅដល់ប៉ោយប៉ែត ទាំងពុំមានលុយកាក់ជាប់នឹងខ្លួន ដែលឃើញហើយពិតជាគួរឲ្យអាណិតអាសូរដល់រូបនាងជាខ្លាំង។ ប៉ុន្តែ ជុំវិញរឿងរ៉ាវរបស់នាង យើងក៏ពុំអាចដឹងបាននោះទេ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ជំទាវយ៉ា តូច កាលពីម្សិលមិញនេះ បានបង្ហោះរូបជាភាពអតីតកាលរបស់នាង និងសរសេររៀបរាប់ឲ្យបងប្អូនមហាជនបានជ្រាបថា៖ «ជំងឺអ្វីផ្សេងអាចព្យាបាលជា ប៉ុន្ដែជំងឺផ្លូវចិត្ត ជំងឺបាក់ទឹកចិត្ត ពិបាកព្យាបាលណាស់ វាអាចសម្លាប់មនុស្សទាំងរស់ដោយមិនដឹងខ្លួនបងស្រីដ៏គួរអោយស្រលាញ់របស់ខ្ញុំបាត់ទៅណាហើយ ហេតុអីបងទៅជាបែបនឹងខ្ញុំបានប្រាប់បងម្ដងហើយ ម្ដងទៀត ថាផ្លូវដែលបងកំពុងដើរមិនល្អទេ មិចបានបងមិនស្ដាប់ខ្ញុំចឹងឃើញអត់លទ្ឋផលចុងក្រោយ ជីវិតបងគឺបែបនេះខ្ញុំដឹងថាបងបាក់ទឹកចិត្ត បងមានបញ្ហាច្រើន ក៏ប៉ុន្ដែបងមិនគួរយកផ្លូវឆ្កួតឡប់នឹងមកបំបាត់ទុក្ខទេបងចាំបានអត់ ខ្ញុំធ្លាប់ប្រាប់បងថាមិច?
ទោះបងនៅចំណុចណា បងទៅជាអ្វី បងពិបាកខ្លាំងប៉ុណ្ណា ទោះលែងមានអ្នកណាត្រូវការបង តែនៅមានខ្ញុំ សម្រាប់ខ្ញុំនៅតែស្រលាញ់រាប់អានបង នៅតែជួយបង មើលថែបងរហូតខ្ញុំសង្ឃឹមថាពួកយើងនឹង
វិលមកជាបងប្អូនល្អ ហើយបងនឹងប្រែជាបងស្រីដែលគួរអោយគោរព ស្រលាញ់របស់ខ្ញុំមកវិញ Ah Lin»។
ដោយឡែកនៅថ្ងៃនេះ (ទី២២ ខែកក្កដា ឆ្នាំ២០២០) ម្ចាស់គណនីខាងលើក៏បានប្រាប់ឲ្យដឹងថា៖ នារីមានវិបត្តិខាងលើ បានមកដល់ផ្ទះរបស់នាងហើយៗ នាងក៏សូមអរគុណដល់បងម្នាក់ឈ្មោះ Vichet Hoy Wan Chha Suos Virak និងសមត្ថកិច្ចនៅប៉ោយប៉ែត ដែលបានជួយមើលថែគាត់ និងបានផ្ដល់ដំណឹងដល់រូបនាង៕