សូម​បងប្អូន​ប្រុងប្រយ័ត្ន​! កង់​បី​ឥណ្ឌា​នេះ បានធ្វើ​ជា​ទៅ​ទទួល​ក្មេង​ម្នាក់​នៅក្នុង​បុរី​មួយកន្លែង តែ​សំណាង ក្មេង​នោះ​ឆ្លាត​តេ​សួរ​ឪពុកម្តាយ​មុន កុំ​អី​ទៅតាម​គេ​បាត់​!

មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលដែលបងស្រី​ម្នាក់ ដែល​គាត់​រស់នៅក្នុង​បុរី​អង្គរ​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ បាន​ចែករំលែកឲ្យបងប្អូននៅក្នុងបណ្តាញសង្គមបានដឹង​ទាក់ទង​ករណី​អ្នករត់​កង់​បី​ឥណ្ឌា (PassApp) បាន​ប្រើល្បិច​ថា មាន​គេ​ឲ្យ​មក​ទទួលយក​ក្មេង​ទៅ​ក្រៅ តែ​ជា​សំណាងល្អ កូន​របស់គាត់​បដិសេធ​ទៅជា​មួយ ហើយ​នាង​បានខ​ល​ទូរស័ព្ទ​មក​សួរនាំ​គាត់​ជាមុន កុំ​អី​ត្រូវ​អ្នករត់​កង់​បី​ឥណ្ឌា​នោះ​យកទៅ​បាត់​ហើយ​។​

នេះបើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mango Love បាន​សរសេរ​ប្រាប់​ពី​ហេតុការណ៍​ខា​លើ​នេះ​ឲ្យ​ដឹងថា​៖ «​ព្រឹក​មិញ​កង់​បី pass app នេះ​មក​ផ្ទះ​ខ្ញុំ ថា​មក​ទទួល​ក្មេង​ទៅ​ក្រៅ សំណាង​ហើយ​ដែល​កូន​ខ្ញុំ​ចេះ​តេ​លេ​ហ្វូ​ន​សួរ កុំ​អី​ទៅតាម​គេ​បាត់ ស្អែក​ចង់ទៅ​ស្រាវជ្រាវ​រក​ម្ចាស់​កង់​បី​មក​សួរនាំ​សិន​ថា​បម្រុង​នាំ​ក្មេង​ទៅណា​? សូម​អាណាព្យាបាល​ទាំងអស់​បន្ថែម​ការប្រុងប្រយ័ត្ន​ចំពោះ​កូនតូចៗ​»​៕