ទីបំផុត សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានហើយ ដែលសម្លាប់នារីរងគ្រោះ ព្រោះតែចង់សុីដាច់លុយខ្ចីចំនួន….

កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏ស្លុតរន្ធត់មួយ ដោយនារីម្នាក់ដែលគេដឹងថាជាស្រ្តីមេម៉ាយ ដែលប្តីស្លាប់ដោយសារខ្សែភ្លើងឆក់ទើបតែបានប៉ុន្មានខែប៉ុណ្ណោះ ត្រូវបានគេប្លន់សម្លាប់នៅក្នុងព្រៃយ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកនូវកូនតូចត្រូវកំព្រាឪពុកម្តាយទាំងនៅក្មេងគួរឲ្យស្រណោះបំផុត។

ឈាមស្រែកស្បែកហៅ ទីបំផុត ឃាតករដែលប្លន់សម្លាប់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការដឹកនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តសេនីយ៍ត្រី ជាវ វិបុល អនុប្រធានលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកស្នងការរង សោម បូរ៉ា និងមានការសម្របសម្រួលពីលោកជំទាវព្រះរាជអាជ្ញា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកសំរោងទង ។

ជនសង្ស័យជាឃាតករមានឈ្មោះ ខូវ លីហាក់ ភេទប្រុសអាយុ ២៨ ឆ្នាំ នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជុំវិញអំពើឃាតកម្មប្លន់សម្លាប់ដ៏សាហាវព្រៃផ្សៃខាងលើនេះផងដែរ បើតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់សឺ្ព បានបញ្ជាក់ឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះជុំ ចន្ធូ ភេទស្រី អាយុ ២៤ ឆ្នាំ ក្រោយពេលប្តីស្លាប់ បានពឹងពាក់ជនសង្ស័យឲ្យជួយលក់រថយន្តបែនបានក្នុងតម្លៃ ១៩០០០ $ ហើយជនសង្ស័យបានយក ១២០០០$ ទិញម៉ូតូ១គ្រឿង ដោយចង់បំបិតមាត់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានទូរស័ព្ទបបួលជនងគ្រោះទៅដើរលេងនៅព្រៃភ្នំទទឹង ភូមិ អន្លង់ស្នោ ហើយក៏បាវាយសម្លាប់ យកខ្សែចងកបំភាន់សមត្ថកិច្ច ព្រមទាំងយកម៉ូតូ និងគ្រឿងអលង្ការគេចខ្លួន។

តែយ៉ាងណា អ្វីដែលធ្វើឲ្យយើងគ្រប់គ្នាកាន់តែសង្វេកចិត្តជាខ្លាំងនោះ គឺត្រង់ថា ប្តីរបស់ស្រ្តីរងគ្រោះទើបតែស្លាប់ដោយសារខ្សែភ្លើងឆក់ ទើបតែបានប៉ុន្មានខែប៉ុណ្ណោះ ឥឡូវនេះ ដល់រូបនាងក៏ត្រូវគេសម្លាប់ជាបន្តទៀត ដោយបន្សល់ទុកកូនស្រីអាយុ២ឆ្នាំ ត្រូវរស់នៅកំព្រាឪពុកម្តាយទាំងពុំទាន់ដឹងក្តីគួរឲ្យស្រណោះបំផុត។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Chim Channa បានបង្ហោះឲ្យដឹងពីករណីដ៏គួរឲ្យសោកសង្វេកនេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០៕