ស្រ្តីម្នាក់ កាលពីពេលថ្មីៗនេះ បានបង្កឲ្យមានរិះគន់ ដោយត្រូវបានមហាជនស្តីឲ្យយ៉ាងចាស់ៗដៃ ព្រោះតែដោយសារទង្វើមិនទទួលស្គាល់ខ្លួនខុស ទាក់ទងករណីត្រូវប៉ូលីសចាប់ផាកពីន័យអស់ ៦ ម៉ឺនរៀល ហើយផ្ទុះកំហឹង Live វីដេអូនិយាយទាំងមិនខ្លាចញញើតប្រមាថមើលងាយប៉ូលិសចរាចរណ៍ ក្នុងន័យចោទប្រកាន់ថាដាក់ពង្រាយគ្នាតាមស្តុបយ៉ាងច្រើន ស្ទើរពេញក្រុង ដើម្បីចាំផាកពិន័យពលរដ្ឋ។
យ៉ាងណាមិញ ក្រោយពីបានឃើញស្រ្តីរូបនេះដែលមានគណនីឈ្មោះ ចែទូចលក់ស្វាយ បាននិយាយបែបនេះ ឃើញថា មហាជនយ៉ាងច្រើនពុំគាំទ្រសោះឡើយ និងសូមជូនពរឲ្យគាត់ឆាប់បានទៅវាស់កម្ពស់ឆាប់ៗផងដែរ។
ជាក់ស្តែងក្រោយវីដេអូនេះត្រូវបានចែករំលែកយ៉ាងលឿន មិនបានប៉ុន្មានថ្ងៃផង ទីបំផុត ស្រ្តីប្រកាសមិនខ្លាចសមត្ថកិច្ចក្តែងៗរូបនេះ ដែលមានឈ្មោះ ស្វាយ សារី ត្រូវបានរុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់ និងធ្វើការសុំទោសជាសារណៈ។
ក្រោយទទួលស្គាល់ថាវីដេអូដែលខ្លួនបានបង្ហោះលើកឡើងជាព័ត៌មានមិនពិតស្រ្តីរូបនេះបានយល់ព្រមទទួលកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសារធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ផងដែរ៕