ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអមដំណើរជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ ដេីម្បីចុះត្រួតពិនិត្យមេីលកម្លាំងចម្រុះ សហការណ៍ជាមួយកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសហការជួយលាងបាញ់ទឹកសម្អាត និងធ្វេីអនាម័យ តាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីទឹកស្រកវិញ នៅម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋរស់នៅក្នុងបុរី ក្នុងតំបន់លិចទឹកបាន អបអរសាទរចំពោះការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឃួង ស្រេង និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុក ដាកជួយសង្រ្គោះក្នុងពេលជំនន់ទឹកភ្លៀង ហើយបន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកទៅវិញ អាជ្ញាធរបានប្រើប្រាស់រថយន្តអគ្គិសភ័យចំនួន១០គ្រឿង ដើម្បីសម្អាតផ្លូវថ្នល់ និងសិក្សាជួសជុលឡើងវិញផ្លូវថ្នល់ ដែលមានការប្រេះ បាក់បែកក្នុងអំឡុងពេលទឹកលិច ៕
Related Post
-
ខ្មាន់កាំភ្លើងជិះរថយន្តទំនើប២គ្រឿងជះកំហឹងជាមួយម៉ូតូកង់បីឥណ្ឌាដកកំភ្លើងបាញ់ជាច្រើនគ្រាប់October 27, 20200 Comment