បុរសម្នាក់នៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់ដំរីផើម១ក្បាល កាលពីសប្តាហ៍មុននេះ ដែលជាព័ត៌មានដ៏គួរឱ្យសោកសៅបំផុតមួយ ត្រូវបានចាប់ខ្លួនហើយ ខណៈប៉ូលីសកំពុងតាមប្រមាញ់មនុស្ស២នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ។
យោងតាមរបាយការណ៍ពីកាសែត South China Morning Post និង CNA បានអោយដឹងថា ដំរីផើមនេះត្រូវបានគេដាក់ដួងផ្ទុកជាតិរំសេវឲ្យស៊ី ជំនួសផ្លែម្នាស់។ ជនសង្ស័យមានឈ្មោះ P. Wilson ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីរូបគេបានធ្វើ “គ្រាប់បែកដូង” ហើយដាក់វានៅក្នុងចម្ការកៅស៊ូរបស់គាត់ ដើម្បីប្រឆាំងទៅនឹងសត្វពាហនៈ ជាពិសេសសត្វព្រៃ ចូលមកបំផ្លិចបំផ្លាញផលដំណាំរបស់គាត់។
ប្រធានផ្នែកការពារសត្វព្រៃ លោក Surendra Kumar បាននិយាយថា “បុរសនេះបានសារភាពថា ពួកគេបានប្រើដូងដែលផ្ទុកទៅទៅដោយជាតិផ្ទុះ ដើម្បីកំណត់គោលដៅទៅលើសត្វព្រៃ” ។ លោកបន្តថា បុរសទាំងនោះបានធ្វើ «គ្រាប់បែកដូង» ជាច្រើន នៅសប្តាហ៍ទី២ នៃខែឧសភា ហើយទុកវានៅក្បែរព្រំដីចំការ។
មន្រ្តីបាននិយាយថា ពួកគេមិនច្បាស់ទេថា តើដំរីផើមអាយុ ១៥ ឆ្នាំ នោះ បានស៊ីផ្លែឈើមានផ្ទុកគ្រឿងផ្ទុះដែរ ឬយ៉ាងណា ប៉ុន្តែ គេបានរកឃើញថា វាបានរងរបួសកាលពីថ្ងៃទី២៥ ខែឧសភា ២ថ្ងៃមុនពេលវាងាប់។
សូមបញ្ជាក់ថា ការដាក់បំពេញផ្លែឈើ និងរបស់ផ្សេងៗទៀត ជាមួយគ្រឿងផ្ទុះ គឺជាទម្លាប់ធម្មតាមួយនៅក្នុងប្រទេសឥណ្ឌា ដោយសារកសិករមានបំណងធ្វើវា ដើម្បីបណ្តេញសត្វព្រៃឱ្យទៅឆ្ងាយពីចម្ការរបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណា នេះជាករណីបានធ្វើឱ្យសត្វស្លូតបូតរងរបួសយ៉ាងធ្ងន់ធ្ងរ ឬ អាចបណ្តាលឲ្យពួកវាងាប់យ៉ាងអាណោចអាធម៌ នៅពេលពួកវាកំពុងដើររកចំណីស៊ី៕
The accused Sh.Wilson being taken to plantation premises for gathering of evidence. He was a tapping labourer and overseer in the plantation there. @DDNewslive pic.twitter.com/kQqSqHZZNL
— DD News Malayalam (@DDNewsMalayalam) June 5, 2020