បច្ចុប្បន្នភាពវីរុសកូវីដ១៩នៅតំបន់អាស៊ីអាគ្នេយ៍ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១៦ មិថុនា ២០២០នេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានករណីឆ្លងសរុបចំនួន ៥២,៦៨២ករណី។
កាលពីម្សិលមិញ ប្រទេសឥណ្ឌូណេស៊ីបានបំបែកនូវកំណត់ត្រាក្នុងតំបន់ ដោយមានចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃរហូតដល់ទៅ ៦៤នាក់។ ធ្វើឲ្យមានចំនួនអ្នកស្លាប់កើនឡើងរហូតដល់ ២,១៩៨នាក់។
ប្រទេសហ្វីលីពីនមានករណីស្លាប់ ១០នាក់ ប៉ុន្តែមានមានការផ្ទុះនៃការឆ្លងរហូតដល់ទៅ ៤៩០ករណី។
នៅក្នុងប្រទេសសិង្ហបុរីវិញ ចំនួនឆ្លងសរុបនៅត្រឹម ១០,៤២៦នាក់ ខណៈពេលដែលអ្នកជម្ងឺ ៧៧៧នាក់ បានជាសះស្បើយ។
នៅក្នុងប្រទេសម៉ាឡេស៊ីវិញ មានករណីឆ្លងថ្មីចំនួន ៤១ករណី ខណៈដែលអ្នកជំងឺ ៥៤នាក់ បានជាសះស្បើយ។ ករណីឆ្លងសកម្មនៅសល់ត្រឹមតែ ៩៧៣ករណី ប៉ុណ្ណោះ។
ពុំមានការប្រែប្រួលនៅក្នុងប្រទេស ប្រ៊ុយណេ កម្ពុជា ថៃ វៀតណាម និងឡាវ ឡើយ។
គួររំលឹកផងដែរថា ពុំទាន់មានការរកឃើញនូវវ៉ាក់សាំងសម្រាប់មេរោគកូវីដឡើយនៅលើពិភពលោក។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវអនាម័យល្អ លាងដៃនឹងសាប៊ូ ឬជែល ព្រមទាំងរក្សាគម្លាតសង្គម ៕
ប្រភព៖ aecnewstoday.com