ព្រឺសម្បុរ! យល់សបិ្តថា មិត្តភក្តិឲ្យទៅជួយនៅក្នុងអណ្តូង ព្រឹកឡើងទៅមើល ស្រាប់តែជួបរឿងដ៏រន្ធត់…

បុរសម្នាក់នៅក្នុងប្រទេសថៃ ត្រូវបានរកឃើញស្លាប់នៅក្នុងអណ្តូងទឹកជម្រៅដល់ ៨ ម៉ែត្រ បន្ទាប់ពីគាត់បានបាត់ខ្លួនអស់រយៈពេល ២០ ថ្ងៃ មិនឃើញវិលត្រឡប់មកផ្ទះវិញ នៅពេលដែលគាត់ចាកចេញពីផ្ទះទៅរកចាប់ត្រីកង្កែប នៅវាលស្រែជាយភូមិ ខណៈភ្លៀងពេលយប់។

ជនរងគ្រោះមានឈ្មោះ Suraphin Khun Yai អាយុ ៤៥ ឆ្នាំ រស់នៅភូមិ Lan Ta Bua ស្រុក Lan Krabue ខេត្ត Kamphaeng Phet ប្រទេសថៃ។

បើតាមប្រពន្ធជនរងគ្រោះអ្នកស្រី Atthaya Chanthakol អាយុ ៤៨ ឆ្នាំ បានប្រាប់ឲ្យដឹងថា ប្ដីរបស់គាត់បានបាត់ខ្លួនទៅជិត ២០ថ្ងៃ។ មុនពេលបាត់ខ្លួននោះ មានភ្លៀងធ្លាក់ខ្លាំង លុះព្រលប់ៗ ប្ដីបានប្រាប់ថា នឹងចេញទៅរកត្រីនៅវាលស្រែ រួចបាត់ខ្លួនរហូតមក។ ក្រោយពីបាត់ខ្លួនគាត់ខំតាមរក និងបានទៅរាយការប្រាប់ប៉ូលីសពីការបាត់ខ្លួនរបស់ប្ដី។ ប្រតិបត្តិការស្វែងរក ដោយមានជំនួយពីអ្នកភូមិ ទីបំផុត ប្តីរបស់គាត់ត្រូវបានរកឃើញស្លាប់នៅក្នុងអណ្តូងទឹក ដែលស្ថិតក្នុងសភាពហើមរលួយទៅហើយ។

ជុំវិញការឈានទៅរកឃើញដ៏ស្មានមិនដល់នេះផងដែរ បើតាមមិត្តភក្តិជនរងគ្រោះឈ្មោះ Sunthorn អាយុ ៤៥ ឆ្នាំ បានរៀបរាប់ថា ក្នុងរយៈ៣យប់ មុនពេលរកសពឃើញ គាត់ត្រូវបាន Suraphin មកយល់សប្តិ ហើយនិយាយថា «ជួយអញផង អញនៅក្នុងរណ្តៅ » ។ ដោយប្លែកក្នុងចិត្ត គាត់ រួមជាមួយអ្នកភូមិ និងសមត្ថកិច្ច បានចេញទៅមើលរណ្តៅតែរកមិនឃើញទេ។ ដោយដើរស្វែងរកអស់ចិត្ត ពួកគាត់ក៏ប្តូរមករកតាមអណ្តូងវិញ និងទីបំផុត ក៏បានរកឃើញសព Suraphin នៅក្នុងទឹកចាស់បោះបង់ចោលមួយនៅក្បែរភូមិ៕