នេះជារឿងដ៏គួរឲ្យតក់ស្លុតមួយ នៅពេលដែលបានដឹងថា ស្រ្តីខ្មែរម្នាក់ត្រូវបានតុលាការនៅខេត្តតាយនិញ(Tay Ninh) ភាគខាងត្បូងនៃប្រទេសវៀតណាម បានសម្រេចផ្តន្ទាទោសប្រហារជីវិត ក្នុងអំឡុងពេលជំនុំជម្រះកាលពីិថ្ងៃទី៣១ ខែកក្កដា ពាក់ព័ន្ធជួញដូរគ្រឿងញៀនទម្ងន់ជិត ៥ គីឡូក្រាម។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamplus បានឲ្យដឹងថា ស្រ្តីខ្មែររូបនេះដែលមានឈ្មោះ មៀច ស្រីនាង (Miech SreyNeang) កើតនៅឆ្នាំ១៩៩៣ និងមានទីលំនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានកាត់ទោសប្រហារជីវិត ពីបទជួញដូរគ្រឿងញៀនពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម។ យោងតាមការចោទប្រកាន់ ស្រ្តីឈ្មោះ មៀច ស្រីនាង បានរត់ពន្ធគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៥ ថង់ ទម្ងន់ ៤.៩៤៣ ក្រាម។
ប៉ូលីសបានស្រ្តីខ្មែររូបនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ ខេត្តតាយនិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩៕